What are you looking for?

Explore our services and discover how we can help you achieve your goals

អង្ករនាងអំ

  1. Home

  2. អង្ករនាងអំ

Background image

អង្ករនាងអំ

«អង្ករនាងអំ»

អង្ករនាងអំ មានក្លិនក្រអូបប្រហើរ រសជាតិឆ្ងាញ់ និងទម្ងន់ធ្ងន់។ ម្យ៉ាងទៀត វាក៏មានដើមរឹង ងាយស្រួលដាំ ព្រមទាំងធននឹងអាកាសធាតុ ទៀតផង។ ត្រឡប់ទៅទសវត្សរ៍៨០ លោកយាយអំ បានទៅចម្ការ ហើយប្រទះឃើញស្រូវមួយគុម្ព ដែលដុះប្លែកពីគេ និងមានផ្លែច្រើន។ នៅពេលនោះ លោកយាយ បានបូតស្រូវទាំងនោះមកទុក និងបន្តសាបព្រោះ នៅឆ្នាំបន្ទាប់។
ដោយឃើញថា ស្រូវប្រភេទមានរសជាតិឆ្ងាញ់ និងផ្ដល់ទិន្នផលខ្ពស់ ស្រ្តីចំណាស់រូបនេះ បានពង្រីកផ្ទៃដីដាំដុះ និងបានចែកចាយបន្តទៅដល់កសិករផ្សេងទៀត ក្នុងខេត្តក្រចេះ និងព្រះវិហារ។ លោកយាយអំ បានចែកឋានទៅហើយកាលពីឆ្នាំ២០១៩ ដោយបានបន្សល់កេរ្តិ៍ឈ្មោះ នៃពូជស្រូវដ៏មានគុណភាពដល់អ្នកជំនាន់ក្រោយ។

ក្រោយ យាយអំ ចែកឋាន អ្នកស្រី ឈឺន សុភាសី ជាម្ចាស់ហាងអង្ករស្រីមុំ ៩៩ និងកំពុងដាំដុះស្រូវនាងអំ ចង់ឃើញអង្ករនាងអំ មានឈ្មោះល្បី ដូចប្រភេទអង្ករផ្កាម្លិះ ឬផ្ការំដួលដែរ ក្រោមហេតុផល លើកតម្លៃពូជអង្ករ របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យ។
អ្នកស្រី ឈឺន សុភាសី បានឱ្យដឹងថា អង្ករនេះ មានរសជាតិឆ្ងាញ់ ទន់ ក្លិនក្រអូប ហើយងាយស្រួលដាំ ដោយសារមានដើមរឹង កម្លាំងខ្លាំង និងធនអាកាសធាតុ។ យ៉ាងណា បច្ចុប្បន្ន ស្រូវនេះ មិនទាន់ត្រូវគេស្គាល់ និងពេញនិយមបរិភោគប៉ុន្មាននោះទេ ខណៈការដាំដុះ ក៏នៅមានចំនួនតិចតួចដែរ ដែលភាគច្រើន ធ្វើជាលក្ខណៈគ្រួសារ។
គោលបំណងធំរបស់ម្ចាស់អាជីវកម្មរូបនេះ គឺចង់ផ្សព្វផ្សាយពូជស្រូវនាងអំ ឱ្យសារធារណៈជនបានស្គាល់កាន់តែច្បាស់ ព្រោះថាអង្ករប្រភេទនេះ មានរសជាតិឆ្ងាញ់ មិនចាញ់អង្ករល្បីៗប៉ុន្មាននោះទេ។

Image
Image
😋តោះសាកញាំបាយអង្ករនាងអំ
  • 🤙🏻រស់ជាតិ ឆ្ងាញ់ជាប់ចិត្ត

  • 👍នាងអំ ជាអង្ករសុវត្តិភាព🌾🌾

  • 👍អត់ប្រើជីគីមី

  • 👍មានរស់ជាតិឆ្ងាញ់ ទន់ស្ងួត

  • 🤙🏻ញាំម្តងមិនចង់ដូរ ចង់ញាំទៀត

👉 ស្រូវនាងអំ ដាំដុះនិងផលិតជាអង្ករ ដោយកសិកររបស់សហគមន៍ផ្ទាល់
👉 ស្រូវនាងអំ ជាស្រូវប្រវតិសាស្រ្តរកឃើញដោយលោកយាយអំផ្ទាល់
👉 ស្រូវនាងអំ ដាំដុះតាមប្រពៃណីក្នុងរដូវវស្សា ជាប្រភេទអង្ករសុវតិ្ថភាព
👉 អង្ករនាងអំ មានរស់ជាតិផ្អែមស្រាលៗ ទុនស្ងួត ក្លិនតាមបែបធម្មជាតិ
👉 អង្ករនាងអំ មានប្រភពច្បាស់លាស់ក្នុងការផលិត និងវេចខ្ចប់យ៉ាងមានគុណភាព
👉 ការគាំទ្រអង្ករនាងអំ បង្ហាញពីមរតកកសិកម្មសំបូរបែបរបស់កម្ពុជា

👉 អាសយដ្ឋានទីតាំងសហគមន៍កសិកម្មទំនើបស្រូវនាងអំ ភូមិសែនជ័យ ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ។

Image
Image
shine effect
star star
Neang Om Rice Community
Stay updated

Subscribe to our Newsletter!

Join 52,000+ people on our newsletter
Neang Om Rice Community